[ListLayout]
×

មហោស្រពសិល្បៈបុណ្យភូមិមានជើង និង យូនីសេហ្វ រៀបចំការរត់ជុំវិញប្រាសាទកោះកេររួមគ្នាដើម្បីសន្តិភាព និងសិទ្ធិកុមារ


ឆ្នាំ
២០២៥ ដែលជាឆ្នាំទី នៃ មហោស្រពសិល្បៈបុណ្យភូមិមានជើង នឹងធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដែលជាតំបន់ប្រាសាទ និង តំបន់ជិតជាយដែនចាប់ពីថ្ងៃទី ២១ ២២ ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ នៅតាមតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ រួមមាន បរិវេនប្រាសាទកោះកេរ និង នៅឯសាលាឋមសិក្សាជាស៊ីមត្បែងមានជ័យជាដើម។





ដោយឡែក មហោស្រពសិល្បៈបុណ្យភូមិមានជើង ដែលនឹងរៀបចំនៅខេត្តព្រះវិហារ នេះដែរ បានដាក់បញ្ជូលកម្មវិធីថ្មីមួយ ដែលពុំដែលធ្លាប់មានពីមុនមកនោះ គឺការរត់ចម្ងាយខ្លី នៅជុំវិញប្រាសាទកោះកេរ រួមគ្នាដើម្បីសន្តិភាព និងសិទ្ធិកុមារ ក្នុងទិវាកុមារពិភពលោកឆ្នាំ ២០២៥ ដែល មហោស្រព សិល្បៈបុណ្យភូមិមានជើង បានរៀបចំសហការជាមួយនឹង UNICEF Cambodia






ក្នុងកម្មវិធីនេះដែរ មិនមែនគ្រាន់តែជាការហាត់ប្រាណនោះទេ តែវាគឺជាការប្តេជ្ញាយ៉ាងសកម្មដើម្បីលើកស្ទួយសិទ្ធិរបស់កុមារគ្រប់រូប។

Comments