ចិត្តធំជើងវែង ដើរលេងៗដល់ខេត្តព្រះវិហារ មហោស្រពសិល្ប:បុណ្យភូមិមានជេីងបានត្រលប់មកវិញហេីយ មកវិញជាមួយទីតាំងថ្មីពិតតែចិត្តនៅផ្សារភ្ជាប់ជាមួយអ្នកស្រុកភូមិ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ទៅនឹងប្រាសាទដ៏ស្រស់អស្ចារ្យ ផ្ទាំងសិលារំលេចចែងចាំង ខ្យល់ត្រជាក់នៃភូមិភាគឧត្តរ អមជាមួយសិល្បៈប្លែកភ្នែកថ្មី។
មហោស្រពសិល្ប:បុណ្យភូមិមានជើងលើកទី៣ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២១ ដល់ ថ្ងៃទី ២៣ ខែវិច្ឆិការខាងមុខនេះ។
កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកមហោស្រពសិល្ប:បុណ្យភូមិ និង ជាអ្នកដឹកនាំរៀបចំមហោស្រពសិល្ប:បុណ្យភូមិមានជើង បានអោយដឹងពីមូលហេតុនៃការជ្រើសរើសខេត្តព្រះវិហារនេះថា «មូលហេតុសំខាន់ៗ ដែលមហោស្រពសិល្ប:បុណ្យភូមិមានជើង រៀបចំនៅខេត្តព្រះវិហារ ព្រោះទីនោះជាតំបន់មរតកវប្បធម៌ជាតិ ជាទឹកដីចំណាស់។ ជាពិសេស គឺប្រាសាទកោះកេរ ដែលជាប្រាសាទស្អាតប្លែក និង ចង់ឱ្យមានការផ្សព្វផ្សាយកាន់តែច្រើន។»
ចំណុចសំខាន់ ដែល កញ្ញា រិទ្ធី លំអរពេជ្រ សង្កត់ធ្ងន់នោះ គឺ៖ «ការរៀបចំមហោស្រពសិល្ប:បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ នៅក្នុងកាលៈទេសៈ ស្របពេលប្រទេសកម្ពុជាកំពុងមានបញ្ហាព្រំដែន គឺជាការសបញ្ជាក់ពីសុខសុវត្ថិភាពរបស់ប្រទេសយើងទៅកាន់ភ្ញៀវជាតិ និង អន្តរជាតិ។
ក្រៅពីផ្តោតសំខាន់លើសិល្ប: អ្វីដែលអ្នករៀបចំកម្មវិធី ចង់ផ្តោតសំខាន់នោះគឺ ការយកចិត្តទុកដាក់ទៅលើ កុមារដែលរស់នៅតាមជាយដែន ដែលពួកគាត់ត្រូវតែទទួលបានសិទ្ធនៅក្នុងការចូលរួម សិទ្ធការពារ សិទ្ធអភិវឌ្ឈន៍ និង សិទ្ធនៅក្នុងការបញ្ចេញមតិ។
មហោស្រពសិល្ប:បុណ្យភូមិមានជើងឆ្នាំ២០២៥ បានសហការជាមួយ UNICEF Cambodia នាំជូនមកនៅការរត់ចម្ងាយខ្លីនៅខេត្តព្រះវិហារ ក្នុងគោលបំណង អបអរទិវាកុមារពិភព លោកឆ្នាំ២០២៥ ដែលកន្លែងចាប់ផ្តើមមានទីតាំងនៅ រមណីយដ្ឋាន ប្រាសាទកោះកេរ។
សូមបញ្ចាក់ថា មហោស្រពសិល្ប:បុណ្យភូមិមានជើងអាចរៀបចំឡើងបានដោយមានការចូលរួមពី ឡេឡេ ប្រាង្គ (យុវជនស្ម័គ្រចិត្ត) រៀបចំដោយ៖ ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ
សហការរៀបចំដោយ៖ UNICEF Cambodia - ដើម្បីកុមារគ្រប់រូប
គាំទ្រដោយ៖ អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihear & រដ្ឋបាលខេត្តព្រះវិហារ។









Comments
Post a Comment