[ListLayout]
×

Metfone STARS រដូវកាលទី ២ បានរកឃើញអ្នកមានគំនិតច្នៃប្រឌិតអ្នកផលិតមាតិកាដ៏ប៉ិនប្រសប់ដែលទទួល បាន ការសាទរយ៉ាងខ្លាំង

សូម អរសាទ ចំពោះបេក្ខជនឆ្នើមដែល ទទួល បាន ជ័យ លាភីលេខ 1 Metfone STARS រដូវកាលទី 2 បានទៅលើបេក្ខជនឈ្មោះ Ricky អគ្គិសនី សម្រាប់ជ័យលាភីលេខ 2 បានទៅបេក្ខជន មុំ វណ្ណដាវីន និងជ័យលាភីលេខ 3 បានទៅលើបេក្ខជន រិទ្ធ ដារ៉ូ រួមទាំងពានជ័យលាភី Star of the Crowd បានទៅលើបេក្ខជន វន ឆវី


កាលពីរាត្រីថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា បានរៀបចំព្រឹត្តិការណ៍ដ៏គគ្រឹកគគ្រេង ប្រជុំដោយបេក្ខជនឆ្នើមៗ អ្នកផលិតមាតិកាជំនាន់ថ្មី ហ្វេនៗ អ្នកគាំទ្រ គ្រប់ស្រទាប់យុវវ័យ សិល្បករ ថ្នាក់គ្រប់គ្រងក្រុមហ៊ុន មិត្តហ្វូន ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី Metfone STARS នារដូវកាលទី 2 នៅសាលជាន់ទី 3 នៃផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ស៊ីធី រួមទាំងមានការផ្សាយផ្ទាល់ (Live) តាមរយៈផេកផ្លូវការ Metfone និង MeOne

ក្នុងវិធី នេះ បេក្ខជនបានឆ្លងកាត់ វិញ្ញាសារជាច្រើន ពីសំណាក់កម្មវិធី មុខឈានមកដល់វគ្គផ្ដាចព្រ័ត ក្រោមការដាក់ពិន្ទុពីគណៈកម្មការទាំង 3 ដួង ដែលមាន កញ្ញា ឌី សូនិត្តា កញ្ញា រចនា រ៉ាវឌី កញ្ញា ផន ស្រីពី ត្រូវវាយតម្លៃ និងផ្តល់ពិន្ទុប្រកបដោយសុក្រឹតភាព យុត្តិធម៌ និងតម្លាភាព ទៅលើស្នាដៃវីដេអូរបស់បេក្ខជនឆ្នើមទាំង TOP3 ទាំង 3 ដួង





ក្រោមបរិយាកាសដ៏រំភើប ឆាកប្រកួតដ៏ទាក់ទាញ សំឡេងស្រែកហ៊ោគាំទ្រខ្លាំងៗមិនចេះដាច់សូរ ជាកម្លាំងជំរុញចិត្តដ៏ខ្លាំងក្លាដល់បេក្ខជនឆ្នើម TOP3 ទាំង 3 ដួង ឱ្យបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនយ៉ាងភ្លឺចិញ្ចាច ដែលធ្វើឱ្យភ្ញាក់ផ្អើលទាំងគណៈកម្មការ គណៈគ្រប់គ្រងក្រុមហ៊ុន និងអ្នកចូលរួមទស្សនាផ្ទាល់នៅក្នុងសាលកម្មវិធី ស្ងើចសរសើរមិនដាច់ពីមាត់ នារាត្រីផ្តាច់ព្រ័ត្រដ៏រំភើបអស្ចារ្យនេះ។

-ម្ចាស់ពានជ័យលាភីលេខ1 ទទួលបានពានជ័យលាភី Metfone STARS និងទឹកប្រាក់រង្វាន់ 20 លានរៀល ទទួលបានស៊ីមទូរសព្ទលេខពិសេស ពីមិត្តហ្វូន ដែលមានតម្លៃ មួយពាន់ដុល្លារអាមេរិក រួមជាមួយការផ្គត់ផ្គង់ការប្រើប្រាស់អ៊ីនធឺណិត មិត្តហ្វូន Wi-Fi ដោយឥតគិតថ្លៃពេញមួយឆ្នាំ!!!

-ម្ចាស់ជ័យលាភី លេខ 2 ទទួលបានពាន រួមជាមួយទឹកប្រាក់រង្វាន់ 12លានរៀល ទទួលបានស៊ីមទូរសព្ទលេខពិសេស ពីមិត្តហ្វូន ដែលមានតម្លៃ មួយពាន់ដុល្លារអាមេរិក រួមជាមួយការផ្គត់ផ្គង់ការប្រើប្រាស់អ៊ីនធឺណិត មិត្តហ្វូន Wi-Fi ដោយឥតគិតថ្លៃពេញមួយឆ្នាំ។

-ម្ចាស់ជ័យលាភី លេខ 3 ទទួលបានពាន រួមជាមួយ ទឹកប្រាក់រង្វាន់ 6លានរៀល ទទួលបានស៊ីមទូរសព្ទលេខពិសេស ពីមិត្តហ្វូន ដែលមានតម្លៃ មួយពាន់ដុល្លារអាមេរិក រួមជាមួយការផ្គត់ផ្គង់ការប្រើប្រាស់អ៊ីនធឺណិត មិត្តហ្វូន Wi-Fi ដោយឥតគិតថ្លៃពេញមួយឆ្នាំ។

-ម្ចាស់ជ័យលាភី Star of the Crowd ទទួលបានពាន រួមជាមួយ ទឹកប្រាក់រង្វាន់ 2លានរៀល ទទួលបានស៊ីមទូរសព្ទលេខពិសេសពី មិត្តហ្វូន!!!

ជាមួយគ្នានេះ គួរជាទីអបអរជាមួយដំណើរជោគជ័យរបស់ Metfone STARS បន្ទាប់ពីទទួលបានការទស្សនាដ៏ច្រើនមិនគួរឱ្យជឿ នៅក្នុងរដូវកាលទី 1 ដែលមាន View សរុបរហូត 450 លាន, នៅរដូវកាលទី 2 នេះ ក៏ឈានដល់កំណត់ត្រាដ៏អស្ចារ្យថ្មីមួយទៀត គឺទទួលបានរហូតដល់ 577 លាន View មុនពេលវគ្គផ្តាច់ព្រ័ត្រចាប់ផ្តើម និងវគ្គផ្តាច់ព្រ័ត្រ 3.6 លាន View ផងដែរ។






គួរបញ្ជាក់ថា កម្មវិធី Metfone STARS ជាកម្មវិធីប្រកួតទេពកោសល្យ អ្នកផលិតមាតិកាដំបូងគេនៅកម្ពុជា ដែលចាប់ផ្ដើមឡើងឆ្នាំដំបូង នៅឆ្នាំ 2024 ដោយនាំមកជូនដោយក្រុមហ៊ុន មិត្តហ្វូន។ ហើយនេះ ជារដូវកាលទី 2 ហើយ បន្ទាប់ទទួលបានសមិទ្ធដ៏ជោគជ័យក្នុងរដូវកាលទី 1 កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណង ជាវេទិកាប្រមូលផ្តុំអ្នកផលិតមាតិកាវីដេអូ ជួបជុំប្រកួតគ្នា លើខ្លឹមសារចម្រុះដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗពីគ្នា អភិវឌ្ឍជំនាញកាន់តែល្អប្រសើរ ដើម្បីជាស្ពានមួយដែលអាចដឹកដៃបេក្ខជនម្នាក់ៗ ឱ្យឈានទៅកាន់ក្តីស្រមៃរបស់ពួកគេ ហើយទីបំផុត មិត្តហ្វូន ពិតជាសម្រេចបាននូវបេសកកម្មមួយនេះបានដោយជោគជ័យ ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យឌីជីថលដ៏ជឿនលឿន ដើម្បីអភិវឌ្ឍសង្គមជាតិជាមួយមិត្តហ្វូន៕

Comments