[ListLayout]
×

ប្រកួតរូបថត និង គ្រងឈុតល្បុក្កតោជាមួយ កម្មវិធី «ឥទ្ធិពលនៃវប្បធម៌ ជាសម្រស់នារីខ្មែរសម័យថ្មី »

ក្រុមហ៊ុនគ្រឿងសម្អាងរ៉េវឡនកម្ពុជា និង  កញ្ញា ពេជ្រ ចរណៃបានសហការគ្នានាំយកមកនូវកម្មវិធី ប្រកួតរូបថត និង គ្រងឈុត ល្បុក្កតោដើម្បីផ្តល់នូវបទពិសោនធ៍នៃការចងចាំក្នុងការថែរក្សាវប្បធម៌ខ្មែរ ដល់នារីសម័យថ្មី ព្រមទាំងផ្តល់នូវ អំណាចដល់ស្រ្តីក្នុងការរក្សា កេរ្ត៍ដំណែរ នៃភាពអង្គអាចក្លាហាន មិនរឹងរុះ ទន់ភ្លន់តែមិនទន់ជ្រាយ  ក្រោមប្រធាន «ឥទ្ធិពលនៃវប្បធម៌ ជាសម្រស់នារីខ្មែរសម័យថ្មី» 




កម្មវិធីនេះនឹងត្រូវរៀបចំឡើងរយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែតុលា នៅឯផ្សារទំនើបសូរិយាជាន់ ផ្ទាល់ដី ដោយមានការសម្តែងនូវក្បាច់គុនល្បុក្កតោ ពីកញ្ញា ពេជ្រ ចរណៃ ព្រមទាំងមានការសម្តែងនៅ របាំសហសម័យ «នាគក្នុងដួងចិត្តខ្មែរ» ដោយក្រុមអប្សរា២៥ដួង។


ដើម្បីចូលរួមស្លៀកពាក់នូវឈុតល្បុក្កតោនេះបាន មហាជនជាពិសេសស្រ្តីអាចធ្វើការចុះឈ្មោះតាមរយ:QR code ដែលត្រូវចំណាយថវិការ២ម៉ឺនរៀល។ ថវិការ២ម៉ឺនរៀលនេះ និង ត្រូវប្រគល់ជូនដល់សាលាគុនល្បុក្កតោជ័យតេជះ ដើម្បីបន្តបេសកម្មទ្រទ្រង់សាលាគុនអោយដំណើរការ និង បណ្តុះបណ្តាលដល់សិស្សជំនាន់ក្រោយ។ ថវិការ២ម៉ឺន រៀលនេះក៏ទទួលបានត្រលប់ទៅវិញនូវកាដូរ និង គ្រឿងសម្អាងពីរ៉េដឡនផងដែរ។


ដើម្បីផ្សព្ធផ្សាយនូវវប្បធម៌ខ្មែរ អោយរន្ទឺទូរទាំងប្រទេស និង ពិភពលោក អ្នកចូលរួមស្លៀកពាក់ក៏អាចចូលរួមប្រកួត រូបថត ដោយក្រុមការងារបានរៀបចំអ្នកឯកទេសថតរូបសម្រាប់អ្នកចូលរួម ដោយអ្នកទទួលបានជ័យលាភី ដូចខាងក្រោម៖ 

ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ១២០០០០០ រៀល ម្កុដ និង ពានរង្វាន់

ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ១០០០០០០ រៀល ម្កុដ និង ពានរង្វាន់

ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ១០០០០០០ រៀល ម្កុដ និង ពានរង្វាន់


និងរង្វាន់ជាច្រើនទៀត សរុប ៤២០០០០០ រៀល។


លោកជំទាវ ចាន់ ភារី និង កញ្ញាពេជ្រ ចរណៃសូមអំពាវនាវ អោយមហាជនជាពិសេស នារីៗ ចូលរួមនៅក្នុងកម្មវិធី អោយបានច្រើនកុះករ។ ព័ត៌មានបន្ថែមសំរាប់ការចូលរួមកម្មវិធីសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០៩៧ ៥៣០៨ ៣១២។ ស្កេនតាម QR codeខាងក្រោម។ 

Comments