[ListLayout]
×

ចុងខែកញ្ញានេះកម្ពុជានឹងមានពិរព័រណ៌អាជីវកម្មកម្ពុជាចិនដ៏ធំប្រចាំឆ្នាំ២០២៥ដែលមានក្រុមហ៊ុនចិនផ្គត់ផ្គង់មកខ្មែរជាង១០០សហគ្រាស សម្រាប់អ្នកពិហការលែងរកស៊ីជាមួយថៃ

 ភ្នំពេញ៖ ក្នុងពេលដែលប្រជាជនកម្ពុជាយើងទាំងអស់គ្នាពហិកាលែងប្រើប្រាស់ផលិតផលថៃ លែងពឹងលើការផលិតចេញពីរោងចក្រប្រទេសថៃ ហើយចង់ពឹងលើប្រទេសផ្សេង និងជាពិសេសចង់បង្កើតរោងចក្រ សិប្បកម្មដោយខ្លួនឯងតែពិបាករកដៃគូរោងចក្រសហការក្នុងការផលិត និងផ្គត់ផ្គង់



បញ្ហានេះត្រូវបានវិស័យឯកជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបានរួមគ្នាហើយដោយនឹងត្រៀមរៀបចំពិរព័រណ៌អាជីវកម្មកម្ពុជាចិនដ៏ធំប្រចាំឆ្នាំ២០២៥ នាពេលខាងមុខនេះដែលនឹងធ្វើឡើងចុងខែកញ្ញានេះតែម្តង។ 

ចង់រកអ្នកផ្គត់ផ្គង់ចង់បានគ្រឿងចក្រ, ម៉ាស៊ីន, គ្រឿងបន្លាស់, គ្រឿងអេឡិចត្រូនិច,សម្ភារៈតូចធំដើម្បីឆ្លើយតបទៅនឹងការផលិតសម្រាប់ប្រជាជនខ្មែរយើង គឺលែងពិបាករកដៃគូសហការទៀតហើយគឺយើងមានពិព័រណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ ជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាដោយមានវត្តមានក្រុមហ៊ុនប្រមាណជាង១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួមដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។









លោកបណ្ឌិត ឈួន វណ្ណសាក់ អអគ្គនាយកក្រុមហ៊ុន Powerlive  ដែលជាអ្នកទទួលរៀបចំនិងសម្របសម្រួលកម្មវិធីនេះបានប្រាប់ឱ្យដឹងថាពិរព័ណ៍ផលិតផលចិននៅកម្ពុជាឆ្នាំ២០២៥ដ៏ធំជាងគេដែលត្រៀមនឹងប្រារពឡើងនាថ្ងៃទី២៨ ដល់៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រដោយមានសមាសភាពពីសមាគមចិនធំៗចំនួន៥ ពីប្រទេសចិនរួមគ្នារៀបចំឡើងដោយទទួលបានគាំទ្រពីក្រសួងពាណិជ្ជកម្មនិងសភាពាណិជ្ជកម្មកម្ពុជា  








ព្រឹត្តិការណ៍នេះក៏នឹងមានការចូលរួមពីក្រុមហ៊ុនមកពីប្រទេសចិនប្រមាណជាង ១០០ស្តង់ និងស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាប្រមាន ៥០០០នាក់ ទៅ ១០០០០នាក់ ក្នុងរយៈពេល ០៣ថ្ងៃ។

លោកបណ្ឌិត ឈួន វណ្ណសាក់ បានបញ្ជាក់ថា ពិព័រណ៍នេះ នឹងបង្ហាញពីផលិតផលក្នុងវិស័យ គ្រឿងបន្លាស់យានយន្ត គ្រឿងអេឡិត្រនិច និងផលិតផលវាយនភ័ណ្ឌដោយមានសហគ្រាសមកពី ប្រទេសចិនប្រមាណជាង១០០សហគ្រាស និងអ្នកវិនិយោគចិនជាច្រើនចូលរួម ដើម្បីស្វែងរកដៃគូ ពាណិជ្ជកម្ម និងដៃគូសហការក្នុងការនាំចូល និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជារួម ការតាំងពិព័រណ៍ រយៈពេល០៣ថ្ងៃនេះ នឹងផ្តល់ផ្តល់ឱកាស និងផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើន ដល់បណ្តាក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងការសហការនាំចូលផលិតផល ពីបណ្តាសហគ្រាសដែលចូលរួមតាំងបង្ហាញផ្ទាល់ និងការសហការជាដៃគូវិនិយោគផ្សេងៗផងដែរ៕  ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ជាវេទិកាសម្រាប់តាំងបង្ហាញប្រភេទផលិតផលចេញពីវិស័យមានដូចជា៖ .គ្រឿងបន្លាស់យានយន្ត . ឧបករណ៍អគ្គីសនី . សម្ភារៈសាងសង់ .  សម្ភារៈដេគ័រគ្រប់ប្រភេទ . សម្លៀកបំពាក់គ្រប់ប្រភេទ . ថាមពលស្អាត/សូឡា . រទេះក្មេង/កង់ក្មេង . ផលិតផលកាបូប . ភ្លើងអំពូលគ្រប់ប្រភេទ . និងផលិតផលប្រើប្រាស់ផ្សេងៗទៀត។









អត្តបទ៖ PR

Comments