[ListLayout]
×

GANZBERG ក្រុមហ៊ុនធំទឹកចិត្តសប្បុរសធម៌ធំធេងឈរជាមួយប្រជាជនខ្មែរជួយប្រជាជនខ្មែរគ្រប់កាលៈទេសៈ

ទោះក្នុងកាលៈទេសៈណាក៏ដោយ GANZBERG ជាក្រុមហ៊ុនដ៏ធំ បានបង្ហាញជំហរ នៅជាមួយ ប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជាជានិច្ច

ជាក់ស្ដែងកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ នៅឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោក Julien តំណាងឱ្យ លោក Brun Brew Muster of GANZBERG បានដឹកនាំដោយផ្ទាល់ក្នុងការរៀបចំធ្វើម្ហូប ដើម្បីចែកជូនប្រជាជនភៀសសឹកចំនួន ២៥០ គ្រួសារ ឲ្យទទួលបានអាហារដែលមានរសជាតិឆ្ងាញ់ និងពោរពេញទៅដោយសេចក្តីស្រលាញ់និងភាពកក់ក្តៅពីGANZBERG



ក្នុងឱកាសនោះ GANZBERG  បាននាំយកអំណោយជាអង្ករមួយបាវ ដែលអាចជួយគាំទ្រក្នុងជីវភាពប្រចាំថ្ងៃគ្រួសារនីមួយៗ ទៀតផង។ អ្វីដែលបង្កើតអារម្មណ៍ជ្រាលជ្រៅបន្ថែមនោះគឺ ទឹកចិត្តស្មោះរបស់ប្រជាជនខ្មែរ ដែលបានបន្តចែករំលែកអាហារនិងអំណោយទៅឲ្យអ្នកដទៃទៀត  





នេះបានបង្ហាញឲ្យពិភពឃើញថា ខ្មែរចេះជួយគ្នា ខ្មែរមានទឹកចិត្តល្អ ខ្មែរចេះសាមគ្កីភាពគ្នា ខ្មែរតែមួយ និងទឹកចិត្តចែករំលែក គឺជាមូលដ្ឋានសំខាន់នៃសង្គមខ្មែរ។ ចាប់តាំងពីប្រទេសកម្ពុជា រងការឈ្លានពានមក GANZBERG បានបង្ហាញសកម្មភាពយ៉ាងសកម្មក្នុងការជួយ រំលែកក្ដីលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែល កំពុងភៀសសឹក និងបងៗវីរៈកងទ័ព ជួរមុខ ជាមួយរាជរដ្ឋាភិបាលកម្ពុជាជាប្រចាំ

---

អត្ថបទ៖ PR

Comments