[ListLayout]
×

ក្រុមហ៊ុនគ្រឿងសម្អាងរ៉េវឡនកម្ពុជា និងក្រុមអប្សរា២៥ដួងគ្រោងបង្ហាញការងាររួមគ្នាក្នុងសកម្មភាពជម្រុញសិល្បៈវប្បធម៌

 ក្រុមហ៊ុនគ្រឿងសម្អាង រ៉េវឡនកម្ពុជា សូមប្រកាស អំពីការចូលរួមសហការយ៉ាងមានអត្ថន័យ ជាមួយក្រុមអប្សរា២៥ដួង ដែលមានយុវតីជាអប្សរាតំណាង២៥រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅចូលរួមថែរក្សាលើកស្ទួយវប្បធម៌ជាតិខ្មែរ  ផ្សព្វផ្សាយទេសចរណ៍ជាតិ ជាពិសេសលើកកម្ពស់សក្តានុពលតម្លៃស្រ្តីឱ្យមានភាពស្រស់ស្អាត ទំនុកចិត្ត និងសមត្ថភាពក្នុងការបង្ហាញខ្លួនក្នុងសកម្មភាពជួយសង្គមជាតិលើគ្រប់វិស័យ។


 

ធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការ Beauty Centre របស់ក្រុមហ៊ុនរ៉េវឡនកម្ពុជា  ក្រោមវត្តមាននៃការចូលរួមដ៏ខ្ពង់ខ្ពស់ ពីលោកជំទាវ ចាន់ ភារីនាយិកាក្រុមហ៊ុនគ្រឿងសម្អាងរ៉េវឡនកម្ពុជា និង ស្ថាបនិក នៃក្រុមអប្សរា២៥ដួង បាន ចុះMOUរួម គ្នា សម្រាប់ ការងារ សិល្បៈវប្បធម៌។ 


លោកជំទាវ ចាន់ ភារី នាយិកាក្រុមហ៊ុន Revlon Cambodia និងជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានមានប្រសាសន៍ថា  “ការចុះអនុស្សរណៈយោគយល់នេះ គឺជាជំហានសំខាន់សម្រាប់ការរួមចំណែកលើកស្ទួយវិស័យសិល្បៈវប្បធម៌  ទេសចរណ៍ និងការអភិវឌ្ឍនៅកម្ពុជាដោយស្រ្តីបានចូលរួមយ៉ាងសំខាន់ដើម្បីឱ្យវិស័យទាំងអស់នេះដំណើរការទៅមុខយ៉ាងរលូន។


ចំណែក កញ្ញា ថៅ ពេជ្រអម្រិត ស្ថាបនិកអប្សរា២៥ដួង ក៏បានថ្លែងចំណាប់អារម្មណ៍ក្នុងកម្មវិធីផងដែរថា "ការចុះអនុស្សរណៈនេះ នឹងជាជំហានដ៏ធំក្នុងការឆ្ពោះទៅកាន់វឌ្ឍនភាពនៃភាគីទាំង២ ក្នុងការជួយជ្រោមជ្រែងគ្នា សហការគ្នា គាំទ្រគ្នា ដើម្បីរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ ទេសចរណ៍ជាតិ និងរួមចំណែកលើកកម្ពស់ស្ត្រីក្នុងការចុះជួយក្នុងបេសកកម្មនានាជាច្រើន ដើម្បីបម្រើមាតុភូមិកម្ពុជា ដ៏ស្រស់បវរនៃយើង"


-----

អត្ថបទដោយ៖ ហសិកា

👉JOIN តេឡេក្រាម📱https://t.me/brabdamneong

👉ទស្សនាវីដេអូពេញ៖ https://www.facebook.com/BrabDamneong/videos/2535347226831157


Comments